WiseStep ជា platform បង្កើតដោយកូនខ្មែរសុទ្ធសាធសម្រាប់ជួយប្អូនៗវិទ្យាល័យ យុវជនវ័យក្មេង ដោយផ្តល់ជាការណែនាំទៅលើការស្វែករកការងារដែលខ្លួនស្រឡាញ់ កសាងជីវិតឲ្យស្រស់បំព្រង ដោយចេញពីការរើសជំនាញរៀនត្រូវ។
ចំពោះអ្នកដែលមិនទាន់រកខ្លួនឯងឃើញ មិនដឹងថាខ្លួនគួរបន្តរៀនជំនាញអ្វី មិនសូវស្គាល់ពីជំនាញណាមួយច្បាស់ មិនសូវស្គាល់សាកលវិទ្យាល័យច្រើន ជាពិសេសអ្នកដែលទើបនឹងមកពីបណ្ដាខេត្តនានា ហើយចង់ទទួលបានព័ត៌មានទាំងអស់នោះដោយមិនដឹងស្វែងរកកន្លែងណា ឬមិនចាំបាច់ចំណាយពេលច្រើនទៅដល់សាលាផ្ទាល់ WiseStep បង្កើតឡើងពិសេសសម្រាប់អ្នក។
WiseStep ជា platform ដំបូងគេនៅកម្ពុជាដែលនឹងយកទិន្នន័យអំពីមុខជំនាញ និងជំនាញដែលមានក្នុងសាលា ដើម្បីឲ្យជីវិតប្អូនមានពន្លឺខ្លះ ពេលដើរស្វែងរកខ្លួនឯង។ platform នេះមានៈ